
ព័ត៌មាន
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកច្បាស់ជាស្គាល់ហើយនៅថៅកែសម្រស់ធម្មជាតិ ស្រីអូន ដោយនាងគឺជាបុគ្គលដ៏ល្បីនៅលើបណ្ដាញសង្គមហ្វេបុក ហើយក៏ជាបុគ្គលដែលមានចិត្តធម៌ផងដែរ។
មិនត្រឹមតែមានចិត្តសប្បុរសធម៌ប៉ុណ្ណោះទេ ស្រីអូនក៏មានសម្រស់ស្រស់ស្អាតផងដែរ ដោយនាងមានសក់វែងស្អាត ស៊ីជាមួយនិងទម្រង់មុខរបស់នាង។
តែស្រាប់តែនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២២នេះ ស្រីអូនក៏បានកាត់សក់វែងរបស់នាងចោល ដោយមិនស្ដាយស្រណោះ បន្សល់ទុកនៅសក់ខ្លីត្រឹមស្មាតែប៉ុណ្ណោះ។
ឃើញបែបនេះធ្វើអោយមហាជនមួយចំនួនបានចូលទៅបញ្ចេញមតិដោយបង្ហាញអារម្មណ៍ស្ដាយស្រណោះសក់វែងរបស់ស្រីអូន ក៏ប៉ុន្តែពួកគេក៏បានសរសើរសម្រស់របស់ស្រីអូនផងដែរថា កាត់សក់ខ្លីចឹងទៅសម្រស់ស្អាតប្លែកម្យ៉ាងម្នាក់ពីសក់វែង។
អ្វីដែលមហាជនមួយចំនួនចាប់អារម្មណ៍បំផុតទៅលើស្រីអូនក្រោយកាត់សក់ខ្លីរួចមកគឺមុខរបស់នាងធំជាងពេលកាលនៅសក់វែង។ដូច្នេះដើម្បីអោយកាន់តែជ្រាបច្បាស់សូមប្រិយមិត្តអ្នកអានទស្សនារូបភាពខាងក្រោម៖















